លោក សំអុល តាំងប៊ុនណាត ត្រូវបានតែងតាំងជាប្រធានស្តីទីពន្ធនាគារខេត្តស្ទឹងត្រែង
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សំអុល តាំងប៊ុនណាត ជាប្រធានស្ដីទីពន្ធនាគារខេត្តស្ទឹងត្រែង។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន ទទួលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
មុនត្រូវបានតែងតាំងជាប្រធានស្ដីទី នៃពន្ធនាគារខេត្តស្ទឹងត្រែង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សំអុល តាំងប៊ុនណាត មានតួនាទីជាអនុប្រធាននាយកដ្ឋានប្រតិបត្តិ នៃអគ្គនាយកដ្ឋានពន្ធនាគារ។






