ប្រជាពលរដ្ឋ គាំទ្រប្រើសេវាសាធារណៈ ដឹកជញ្ជូនរថយន្ដក្រុងច្រើននាក់បន្ទាប់ពីសាំងឡើងថ្លៃប៉ុន្មានថ្ងៃមកនេះ

ភ្នំពេញ៖ព្រះសង្ឃ មនុស្សចាស់ (អាយុចាប់ពី៧០ឆ្នាំឡើង) ជនពិការ សិស្ស-និស្សិត គ្រូបង្រៀន កម្មករ- កម្មការី កុមារ(កម្ពស់ក្រោម១ម៉ែត្រ) និងកីឡាករ-កីឡាការីនីអាជីព គឺមិនតម្រូវឱ្យបង់ថ្លៃឡើយ។ ដោយមូលហេតុនេះ ប្រជាពល រដ្ឋបានគាំទ្រប្រើសេវាដឹកជញ្ជូនសាធារណៈ រថយន្ដក្រុងច្រើននាក់ បន្ទាប់ពីសាំងឡើងថ្លៃប៉ុន្មានថ្ងៃមកនេះ ។
នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ចាប់តាំងពី ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ ថា (រ.ដ.ស) បាននឹងកំពុងបម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន១៤ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន ២៥៧គ្រឿង និងធ្វើប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២០:៣០នាទី។ ដោយឡែក សម្រាប់ខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport Express Bus) គឺចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី។
ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋចំពោះសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានការកើនឡើងជាបន្តបន្ទាប់ និងបានជួយកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការបំពុលបរិស្ថាន ជាពិសេសគឺបានជួយសន្សំសំចៃការ ចំណាយប្រចាំថ្ងៃផងដែរ។ ជាក់ស្តែងតម្លៃសំបុត្ររថយន្តក្រុងសាធារណៈគឺត្រឹម១.៥០០រៀល ក្នុងការធ្វើ ដំ ណើរមួយជើង ក្នុងម្នាក់។ ជាមួយគ្នានេះ ព្រះសង្ឃ មនុស្សចាស់ (អាយុចាប់ពី៧០ឆ្នាំឡើង) ជនពិការ សិស្ស-និស្សិត គ្រូបង្រៀន កម្មករ- កម្មការី កុមារ(កម្ពស់ក្រោម១ម៉ែត្រ) និងកីឡាករ-កីឡាការីនីអាជីព គឺមិនតម្រូវឱ្យបង់ថ្លៃឡើយ។ ខ្សែរត់របស់ រថយន្តក្រុងសាធារណៈ (City Bus) ដែលកំពុងប្រតិបត្តិការសព្វថ្ងៃមានចំនួន១៤ខ្សែរត់ រួមមាន៕

You might also like