ឃាត់ខ្លួនជនសង្ស័យ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ០១គ្រឿង ម៉ាក I phone 17Promax
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿង ម៉ាក I phone 17Promax ពណ៌ស ពុំបានសម្រេច) ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ៣១៧ កែងផ្លូវលេខ៥៣៨ ក្រុមទី២២ ភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២០:៣៥នាទី ។
*ជនសង្ស័យ:
១-ឈ្មោះ កែម សុមន្នី ហៅ ឡាក់តូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះភូមិអរិយ៍ក្សត្រ ឃុំអរិយ៍ក្សត្រ ក្រុងអរិយ៍ក្សត្រ ខេត្តកណ្ដាល ។
២-ឈ្មោះ រ៉េត សុខ ហៅ ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះភូមិអរិយ៍ក្សត្រ ឃុំអរិយ៍ក្សត្រ ក្រុងអរិយ៍ក្សត្រ ខេត្តកណ្ដាល ។
*វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ស៊េរី2026 ពណ៍ស លាយត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ1MH-5422 មានលេខតួ: CE44HZTY100339 លេខម៉ាស៊ីន: AE52-380951 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់នៅពេលកើតហេតុ ) ចាប់យកពីឈ្មោះ រ៉េត សុខ ។
*ជនរងគ្រោះ:
-ឈ្មោះ ឆាយ ដាលីតា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ សកលវិទ្យាល័យវេស្ទីន ស្នាក់នៅផ្ទះលេខ១៦F ផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។






