កម្ពុជា និង ឥណ្ឌា សម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន រួមមាន……
កម្ពុជា និង ឥណ្ឌា សម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដើម្បីរួមចំណែកដល់ការជំរុញការងារទូតសេដ្ឋកិច្ច និងលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែខ្ពស់មួយកម្រិតបន្ថែមទៀត។ ការបង្ហាញនូវជំហររួមបែបនេះ ក្នុងជំនួបទ្វេភាគីរវាងលោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ នៃក្រសួងការបរទេសកម្ពុជា និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេសកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦៕






