ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ២៦២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក២៦២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។
ក្រសួងបន្តថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៦ ៧២៣នាក់ទៀត (ស្ត្រី១៩ ០៤៥នាក់ និង កុមារ១២ ២៧៤នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ៕

You might also like