បុរសម្នាក់ ដែលលក់ចែកចាយឧបករណ៍អេឡិចត្រូចនិក និងសារធាតុគីមីសម្រាប់ជក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង÷កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ឯក សុខ និមល ស្នងការ រងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដែលមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យ ចុះប្រតិបត្តិការ បង្ក្រាបបានករណី លក់ចែកចាយឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ឆៃ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែក ព្រះ ស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-បារីអេឡិចត្រនិច (ម៉ាក SE GAR) ចំនួន៥១ដើមសង្ស័យមានសារធាតុញៀន ប្រភេទអ៊ុចស្តាស៊ី
-ក្បាលបារីអេឡិចត្រូនិច (ម៉ាកNOVA) ចំនួន ៦៥ ដើម សង្ស័យមានសារធាតុញៀន ប្រភេទអ៊ុចស្តាស៊ី
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
ជនសង័្សយនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី៕

You might also like