កម្ពុជា បង្ហាញពីបេតិកភណ្ឌវប្បធម៌ របស់ខ្លួននៅក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យូ
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមក្នុងព្រឹត្តិការណ៍សប្ដាហ៍ហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយបានរៀបចំស្តង់វប្បធម៌មួយដែលបង្ហាញពី បេតិកភណ្ឌ ប្រពៃណី ផលិតផលក្នុងស្រុកដ៏សម្បូរបែបរបស់កម្ពុជា និងទំនាក់ទំនងដ៏រស់រវើករបស់ខ្លួនទៅកាន់ពិភពហ្វ្រង់កូហ្វូន។
ព្រឹត្តិការណ៍ខាងលើបានផ្ដល់ឱ្យអ្នកទស្សនាជប៉ុន និងសហគមន៍អន្តរជាតិ នូវឱកាសស្វែងយល់ពីវប្បធម៌កម្ពុជា កន្លែងទាក់ទាញទេសចរណ៍ ផលិតផលខ្មែរ និងការចូលរួមយូរអង្វែងរបស់កម្ពុជានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូន។






