សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្រ្តីស្តីពីវឌ្ឍនៈការងារ និងផែនការត្រៀមអនុវត្តនាពេលខាងមុខ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ស្តីពីវឌ្ឍនៈការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានរបៀបវារៈដូចតទៅ៖
(១).មតិបើកិច្ចប្រជុំដោយសម្តេចប្រធាន (២).របាយការណ៍វឌ្ឍនៈភាពការងារដែលបានអនុវត្តកន្លងមក
(៣).កាលបរិច្ឆេទ និងទីកន្លែងរៀបចំសន្និបាត
(៤).កិច្ចពិភាក្សា
(៥).មតិបូកសរុបកិច្ចប្រជុំរបស់សម្តេចប្រធាន
(៦).ផ្សេងៗ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានប្រគល់ភារកិច្ចជូនដល់ លោកជំទាវ ជូ ប៊ុនអេង ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនៈភាពការងារដែលបានអនុវត្តកន្លងមក។ លោកជំទាវក៏បានគូសបញ្ជាក់ផងដែរថា ចំពោះក្រុមការងាររៀបចំសន្និបាត ក៏បានការត្រៀមរៀបចំរួចរាល់នូវឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំសន្និបាត។ បន្ទាប់មកទៀត លោកជំទាវ មាន សំអាន ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងបានពិភាក្សាដើម្បីរកដំណោះសា្រយសម្រាប់អនុវត្តបន្តនាពេលខាងមុខ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះលោកជំទាវ ក៏ដូចជាក្រុមការងារទាំងអស់បានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត រហូតជន្នះនូវការងារកន្លងមករហូតទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានស្នើឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុក្ខដាក់តាមដាននូវវឌ្ឍនៈភាពសភាពការណ៍ពិភពលោកដែលបាននឹងកំពុងវិវត្តន៍យ៉ាងលឿន និងត្រូវធ្វើបច្ចុប្បន្នភាពចំពោះសុន្ទរកថា និងឯកសារពាក់ព័ន្ធឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន៕

You might also like