អ្នកប្រព្រឹត្តិគ្រឿងញៀនចំនួន១៦នាក់ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង រៀបចំបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់
បាត់ដំបង៖ នៅថ្ងៃទី១៦ ខែខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលរៀបចំបញ្ជូនបុរសចំ នួន១៦នាក់ទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសតាមផ្លូវច្បាប់ប ន្ទាប់ពីបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលកិច្ចប្រតិបត្តិការនេះ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកវរ សេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងក្នុងផែន អនុវត្តវិធានការ រដ្ឋបាលពេលយប់ទៅលើពួក គាត់ចំនួន ១៦ នាក់ ភេទប្រុសខណៈដែលពួកគាត់មានសកម្មភាពនៅពេលយប់ស្ងាត់ក្នុងក្រុងបាត់ដំបង ក្នុងនោះបាននាំមកកាន់ស្នងការដ្ឋានដើម្បីសាកសួរ និងពិនិត្យទឹកនោមរបស់ពួកគាត់ស្វែងរកសារធាតុញៀន។
ជាលទ្ធផលក្រោយពិនិត្យទឹកនោមរួចឃើ ញថា ពួកគាត់ទាំង១៦នាក់ សុទ្ធតែមានផ្ទុកនូវសារធាតុញៀននៅក្នុងទឹក នោមពោលគឺជាអ្នកប្រើប្រាស់គ្រឿ ងញៀននៅពេលថ្ងៃហេីយពេលយប់ដេីរចល័តក្នុងមូលដ្ឋាន ក្នុងរូបភាពផ្សេងៗ ឬអាចប្រព្រឹត្តិអំពេីល្មេីសច្បាប់ក្នុងករណីមានឱកាសហុចឱ្យ៕






