ភ្លើងឆាបឆេះតូបលក់ដូរក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង សមត្ថកិច្ចចុះអន្តរាគមន៍

ខេត្តស្វាយរៀង៖ ករណីអគ្គីភ័យនេះ បានតើតឡើងនៅវេលាម៉ោង ជិត៤ទៀបភ្លឺ ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៦នេះ នៅក្នុងផ្សារវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ករណីអគិ្គភ័យ បានឆាបឆេះតូបលក់ដូរក្នុងផ្សារវាលយន្ត បង្កការភ្ញាក់ផ្អើល អាជីវករដែលមានតូបលក់ដូរ នាំគ្នាប្រមូលយកអីវ៉ាន់របស់ខ្លួន និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន យករថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង បាញ់ទឹកពន្លត់។

បើយោង តាមពលរដ្ឋរស់នៅជុំវិញផ្សារវាលយន្ត បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេលឺសូរសំឡេងផ្ទុះក្នុងផ្សារ និងមានអណ្តាតភ្លើងចេញពីកណ្តាលផ្សារប៉ែកខាងលិចម្តុំលក់គ្រឿងចាប់ហ៊ួយ បង្កការភ្ញាក់ផ្អើលនាំគ្នាំចូលទៅជួយពន្លត់ ខណៈសមត្ថកិច្ចបានមកជួយអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់ផងដែរ។

ចំពោះករណីឆេះនេះ ពុំទាន់ដឹងថាមកពីមូលហេតុពិតប្រាកដនោះទេ ហើយទំហំនៃការខូចខាត ក៏ពុំទាន់ដឹងផងដែលដោយសមត្ថកិច្ច កំពុងតែធ្វើការរហូតមកម៉ោង៦៖០០នាទីព្រឹក ទើបអាចគ្រប់គ្រងស្ថានការណ៏បាន ដោយឃើញមានវត្តមាន លោកអភិបាលក្រុងស្វាយរៀង សមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថ ចុះមកបញ្ជារផ្ទាល់ផងដែរ៕

You might also like