ជនសង្ស័យចំនួន ០២នាក់ ពីបទ លួច (កាត់ខ្សែភ្លើង) នៅចំណុចក្នុងបុរីទុកចោល ផ្លូវបេតុង ភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌកំបូល
អធិការដ្ឋាននគរបាលខណ្ឌកំបូល! ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជូនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ លី អូន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះ ណុប ពិសាល ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ លួច (កាត់ខ្សែរភ្លើង) នៅចំណុចក្នុងបុរីទុកចោល ផ្លូវបេតុង ភូមិបឹងកំបោរ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០១ និង ០០នាទី ទៅមណ្ឌលអប់រំកែប្រែទី១ (ម១)។
ជនសង្ស័យ ០២នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ៕






