បង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាប Scams Online នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់ ។
ប្រតិបត្តិការនេះ ធ្វើឡើង ក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតីវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាប កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ឃាត់ខ្លួនមនុស្សសរុប ចំនួន១៩នាក់ ជាជនជាតិចិន ដោយបានដកហូតសម្ភារៈរួមមាន ៖ ទូរស័ព្ទដៃ ចំនួន១៣ គ្រឿង , កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង , ធុង CPU ចំនួន ០១គ្រឿង , កុំព្យូទ័រ All in One ចំនួន០៨គ្រឿង , ម៉ូនីទ័រចំនួន០២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
មន្ត្រីសមត្ថកិច្ចជំនាញ បញ្ជាក់ថា ៖ ក្រុមឧក្រិដ្ឋជនខាងលើ បានក្លែងឯកសារជាសមត្ថកិច្ចប្រទេសចិន ដើម្បីប្រព្រឹត្តិឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ ។
ជនសង្ស័យទាំង១៩នាក់ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕






