អ៊ីរ៉ង់បដិសេធការបន្ធូរបន្ថយភាពតានតឹង ខណៈអ៊ីស្រាអែលសម្លាប់ប្រធានសន្តិសុខអ៊ីរ៉ង់លោក អាលី ឡារីចានី
ទីក្រុងតេអេរ៉ង់បានបញ្ជាក់កាលពីថ្ងៃអង្គារ ១៧ មីនាសប្ដាហ៍នេះ ថា ប្រធានសន្តិសុខអ៊ីរ៉ង់លោក អាលី ឡារីចានី (Ali Larijani ) ត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ជាឥស្សរជនជាន់ខ្ពស់បំផុតដែលត្រូវបានកំណត់គោលដៅចាប់តាំងពីថ្ងៃដំបូងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល ខណៈមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបាននិយាយថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់បានបដិសេធសំណើបន្ធូរបន្ថយភាពតានតឹងផ្តល់ដោយបណ្ដាប្រទេសអន្តរការី។
លោក ឡារីចានី ត្រូវគេមើលឃើញយ៉ាងទូលំទូលាយថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយរូបរបស់អ៊ីរ៉ង់ និងជាមនុស្សជំនិតរបស់មេដឹកនាំកំពូលដែលត្រូវបានសម្លាប់ គឺលោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) និងកូនប្រុស ដែលបានស្នងតំណែងរបស់លោក គឺលោក ម៉ូជតាបា (Mojtaba)។ ប្រធានសន្តិសុខរូបនេះមានកេរ្តិ៍ឈ្មោះល្អសម្រាប់ទំនាក់ទំនងជាក់ស្តែងជាមួយក្រុមផ្សេងទៀតនៅក្នុងប្រព័ន្ធគ្រប់គ្រង និងអ្នកការទូតបរទេស។






