មុខសញ្ញាគ្រឿងញៀនចំនួន០៨នាក់ បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង សស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងការ ចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំ បូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដោយ មានលោកវរសេនីយ៍ទោប៉ាន ចាន់រិទ្ធ ជានាយការិយាល័យដឹកនាំកម្លាំងបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ប្រុស។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) ចំនួន ០៦ ថង់ទម្ងន់ ៥០១ , ២៥ក្រាម (ថ្នាំសុទ្ធ)។
-ទូរស័ព្ទដៃចំនួន១១គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-ម៉ូតូចំនួន ០៥គ្រឿង
-សម្ភារសម្រាប់ច្រកនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់៕

You might also like