ទណ្ឌិតចំនួន ៦០នាក់ ត្រូវបានផ្ទេរចេញពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ និងពន្ធនាគារខេត្តព្រៃវែង ដើម្បីរំដោះភាពចង្អៀតណែន
ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រៃវែង រួមគ្នាជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំជា ចំនួន ៦០នាក់ ចេញពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ ចំនួន ៣០នាក់ និងពន្ធនាគារខេត្តព្រៃវែង ចំនួន ៣០នាក់ ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក វរអគ្គានុរក្សថ្នាក់លេខ១ សោម បញ្ញា ប្រធានការិយាល័យសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ។
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី៣ ពន្ធនាគារខេត្តក្រចេះ ពន្ធនាគារខេត្តព្រៃវែង។
រូបភាព ៖ មណ្ឌលអប់រំកែប្រែទី៣ ពន្ធនាគារខេត្តក្រចេះ ពន្ធនាគារខេត្តព្រៃវែង






