ស្ត្រីម្នាក់ ពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែ ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង៖ស្ត្រីម្នាក់ដែលក្រុមគ្រួសារអះអាងថាជាមនុស្សមានជំងឺស្កន់ជាន់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ទឹងសង្កែបង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងក្រោមស្ពានរថភ្លើង ស្ថិតក្នុងក្រុមទី០១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ប្រភពព័ត៌មានបានបញ្ជាក់ថា សាកសពជនរងគ្រោះមានឈ្មោះ សើម ចាន់ធី ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ នៅផ្ទះ និងមានទីលំនៅក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ជាមនុស្សមានជម្ងឺស្កន់ជាន់ ហើយសង្ស័យចុះងូតទឹកក៏បណ្តាលឱ្យលង់ស្លាប់តែម្តង។
ក្រោយពីធ្វើការត្រួតពិនិត្យដោយជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យរួចមក សន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បន្ទាប់មកក៏បានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like