សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា»

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា»។
ការរៀបចំទិវានេះ មានគោលបំណងបង្ហាញអំពីលទ្ធផលការងារនៃការផ្តល់សេវាសង្គមកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកម្លាំងសេវាសង្គម ដែលបានលះបង់ពេលវេលា ចំណេះដឹង និងជំនាញជួយដល់ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ក៏ដូចជាបង្កើនតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងតួនាទីដ៏សំខាន់របស់កម្លាំងសេវាសង្គម៕

You might also like