ករណីមួយកើតឡើងស្ថិតនៅត្រង់ចំណុចក្នុងផ្ទះជនសង្ស័យឈ្មោះគង់ សៀម រស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ (ករណីប៉ុនប៉ងឃាតកម្ម)
(ខេត្តតាកែវ)៖ នៅថ្ងៃអង្គា១៤រោចខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣.១០នាទីព្រឹក មានករណីមួយកើតឡើងស្ថិតនៅត្រង់ចំណុចក្នុងផ្ទះជនសង្ស័យឈ្មោះគង់ សៀម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ឡុញ ថា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ មុខរបរកសិករ
មុនពេលកើតហេតុជនសង្ស័យឈ្មោះគង់ សៀម បានឈ្លោះជេររកវាយឈ្មោះសៀង រស្មី (ត្រូវជាប្រពន្ធ)ពេលនោះជនរងគ្រោះឈ្មោះឡុញ ថា ត្រូវជាអ៊ុំខាងប្រពន្ធបានចូលទៅឃាត់ជនសង្ស័យតែមិនស្តាប់ ក្នុងខណៈនោះ ឡុញ ថា បានទះកំភ្លៀងចំនួនពីរដៃរួចវាយមួយមែកប្រេងខ្យល់បន្ថែម ក្នុងពេលនោះដែរឈ្មោះ គង់ សៀម បានយកកាំបិតផ្កាត្នោតដែលលាក់ទុកនៅក្រោមក្រែកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡុញ ថាចំនួន០៤កាំបិត។
ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ឃាត់ខ្លួនជនសង្ស័យ នឹងដកហូតវត្ថុតាងកាំបិតសម្រាប់ចិត្តផ្កាត្នោត ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕






