ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ
ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពី យប់ថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុងជាប់រថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនិងសមត្ថកិច្ចជំនាញ បញ្ចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង។
នៅមុនពេលកើតហេតុគេឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះកើតហេតុយ៉ាងសន្ធោសន្ធៅ រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែគ្នាផ្សេងៗទៀតជាច្រើនខ្នងភ្លាមនោះដែរ ប្រជាពលរដ្ឋក្បែរខាងនាំគ្នាជួយទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចនាំគ្នា ប្រមីលសម្ភារមានតម្លៃចេញបានមួយចំនួននិងប្រញាប់ទាក់ទងទៅសមត្ថកិច្ច មូលដ្ឋានសូមរថយន្តទឹកមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាប់ ក្រោយពីទទួលដំណឹងនេះភ្លាម ខាងកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ចេញរថយន្តទឹកទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។
ក្រោយពីកម្លាំងជំនាញទៅដល់ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យចប់ឃើញថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ ថ្ងៃដដែល ចំពោះករណីអគ្គិភ័យខាងលើនេះដែរ មិនបណ្តាលឲ្យមានអ្នករងរបួស នោះទេ ពោលគឺខូចខាតតែផ្ទះជាច្រើនខ្នង បូករួមសម្ភារះក្នុងនោះមួយចំនួនធំតែប៉ុណ្ណោះ ។
ដោយឡែកមូលហេតុ នៃការឆេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបន្ត៕






