ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពឆក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខស្រាវជ្រាវនិងដេញឃាត់ខ្លួន បានរងរបួសបាក់ជើង ក្នុងករណីដេញបង្ក្រាបមុខសញ្ញាចោរឆក់នេះ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពឆក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខស្រាវជ្រាវនិងដេញឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ។ ខណះនោះលោកវរសេនីយ៍ត្រី ដេត ឧត្តម នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានរងរបួសបាក់ជើង ក្នុងករណីដេញបង្ក្រាបមុខសញ្ញាចោរឆក់នេះផងដែរ។
ជនសង្ស័យរូបនោះ ឈ្មោះ ញាណ ចាន់ណូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៦ប្រូមេក) នៅចំណុចផ្លូវម៉ុងរិទ្ធី ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង១១នាទី និងអំពើ ប្រើប្រាស់ឯកសារសាធារណៈក្លែង(ប្រើប្រាស់ម៉ូតូ គ្មានឯកសារ និងស្លាកលេខ មិនប្រក្រតី)។
ជនរងគ្រោះជាម្ចាស់ ទូរស័ព្ទឈ្មោះប៉ូលី ដានីត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវP7(បុរីប៉េងហួត) ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូត វត្ថុតាងចាប់យករួមមានៈ,ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅ ស៊េរី២០២៣ ពាក់ស្លាកលេខ ភ្នំពេញ JT-1313 ,មួកសុវត្ថិភាព ពណ៌ខ្មៅ ចំនួន០១ ,ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនអេជ ពណ៌ស(របស់ជនសង្ស័យ) ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា នាយផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌសែនសុខរូបនោះបានរងរបួសបាក់ជើងបន្ទាប់ពីដេញឃាត់ជនសង្ស័យ ហើយជួបគ្រោះថ្នាក់ចរាចរណ៍។បន្ទាប់ពីរងគ្រោះមន្ត្រីនគរបាលព្រហ្មទណ្ឌរូបនោះត្រូវបានថ្នាក់លើយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរមិត្តភាពកម្ពុជាចិនហៅមន្ទីរពេទ្យព្រះកុសមៈ ។ នៅក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា បានជួយនឧបត្ថម្ភថវិកា ៤.០០០.០០០ រៀល ព្រមទាំងមានការជួយឧបត្ថម្ភពីសប្បុរសជន ផងដែរ៕






