ឯកឧត្តម មាន ចាន់យ៉ាដា ៖ យើងចង់ឱ្យពិភពលោកឃើញថា កម្ពុជាជ្រើសរើសការចរចាលើយន្តការការទូត ជាជាងការប្រើប្រាស់អាវុធ

ឧត្ដរមានជ័យ៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញទទួល សេនានុព័ន្ធ និងអនុព័ន្ធយោធាប្រចាំប្រទេសកម្ពុជា (១៣ប្រទេស ក្នុងអាស៊ាន ៦ប្រទេស និងមិននៅក្នុងអាស៊ាន ៧ប្រទេស) អញ្ជើញបំពេញទស្សនកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។
សូមសេនានុព័ន្ធ និងអនុព័ន្ធយោធាប្រចាំប្រទេសកម្ពុជា ជួយធ្វើជាសាក្សី និងរកយន្តការជំរុញអោយប្រទេសទាំងពីរប្រើយន្តការទ្វេភាគី ដោយឈរលើទិដ្ឋភាពបច្ចេសទេសច្បាប់ជាតិនិងអន្តរជាតិ ដើម្បីកុំអោយមានសង្គ្រាមកើតឡើង។
ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង ១៣ប្រទេស ក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួន អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា។ វាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែង បញ្ចៀសឱ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ ៕

You might also like