ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ គណៈកម្មាធិការគណបក្សស្រុកពាមរក៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ គណៈកម្មាធិការគណបក្សស្រុកពាមរក៍ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍
===================

ស្រុកពាមរក៍ ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុមពាមរក៍ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ គណៈកម្មាធិការគណបក្សស្រុកពាមរក៍ ខែមេសា ឆ្នាំ២០២៦ និងប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ ក្រោមការដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពាមរក៍ ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ដើម្បីកែសម្រួលនិងពង្រឹងរចនាសម្ព័ន្ធដឹកនាំរបស់ក្រុមការងារចុះមូលដ្ឋានឱ្យកាន់តែរឹងមាំ សំដៅបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងជំរុញឱ្យក្រុមការងារ ថ្នាក់ដឹកនាំ និងសមាជិកជនគណបក្សគ្រប់ថ្នាក់ទាំងអស់ បន្តចុះកៀកកិតជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេល និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។

You might also like