លោកជំទាវ នេត ធីតាវិឈុណា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនក្រុមគ្រួសារយោធិនចំនួន ៥០០ គ្រួសារ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៅខេត្តសៀមរាប
សៀមរាប៖ នាថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ តាងនាមយុវជនគណបក្សក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ នេត ធីតាវិឈុណា ប្រធានយុវជនគណបក្សក្រសួង សមាជិក-សមាជិកានៃយុវជនគណបក្សក្រសួង និងសប្បុរសជន បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនក្រុមគ្រួសារយោធិនចំនួន ៥០០ គ្រួសារ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៅខេត្តសៀមរាប ដោយក្នុង ១គ្រួសារទទួលបាននូវ៖ អង្ករ ២០គីឡូ, មីជាតិ ១កេស, ទឹកសុទ្ធ ១កេសធំ, ទឹកត្រី ១យួរ, ប្រេងឆា អំបិល ប៊ីចេង, ថ្នាំពេទ្យ (មួយកញ្ជប់+វីតាមីន), ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងសាប៊ូដុសខ្លួន, សម្លៀកបំពាក់ មុង ភួយ កន្ទេល កន្សែង, ដបទឹកដោះគោសម្រាប់កូនក្មេង, កាតាបសិស្ស
ទន្ទឹមនឹងនេះ លោកជំទាវប្រធាន ក៏បានឧបត្ថម្ភបន្ថែមនូវ៖ ថវិកាចំនួនប្រាំលានបួនសែនរៀល ជូនគ្រួសារកងទ័ពមានផ្ទៃពោះ និងទើបសម្រាលកូន និងថវិកាចំនួនប្រាំលានរៀល ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ផងដែរ ៕






