ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីពិនិត្យនូវវឌ្ឍនភាពនៃការរៀបចំនានាសម្រាប់កិច្ចប្រជុំកំពូល។

កិច្ចប្រជុំបានពិភាក្សាផ្តោតលើទីកន្លែងសម្រាប់កិច្ចប្រជុំកំពូល និងសន្និសីទរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍អម រួមមានភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច។ ក្នុងនាមជាប្រធានគណៈកម្មការជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងមតិណែនាំជាច្រើន ដើម្បីធានាបាននូវភាពរលូននៃដំណើរការត្រៀមរៀបចំ និងភាពជោគជ័យពេញលេញនៃកិច្ចប្រជុំកំពូលនេះ។

You might also like