BREAKING NEWS | មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់ក្នុងរូងភ្នំ នៅ​ឡាវ ត្រូវបានរកឃើញនៅមានជីវិត

ក្រុម​អ្នកជួយសង្គ្រោះ បានឲ្យ​ដឹង​ថា មនុស្ស ៥នាក់ ក្នុងចំណោម ៧នាក់ដែលជាប់នៅក្នុងរូងភ្នំលិចទឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសឡាវ ត្រូវបានរកឃើញនៅរស់រានមានជីវិត នា​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ។

តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ក្រុមជួយសង្គ្រោះឡាវឈ្មោះ​ Rescue Volunteer for People បានឲ្យ​ដឹងថា៖ «យើងបានរកឃើញមនុស្ស ៥នាក់នៅរស់រានមានជីវិត ហើយមានសុវត្ថិភាពទាំងអស់គ្នា​។ នៅមាន​មនុស្ស ២នាក់ទៀត​ដែលយើងកំពុងស្វែងរក»៕

You might also like