ឃាត់ខ្លួនក្មេងទំនើង០២ក្រុម ពាក់ព័ន្ធករណីហិង្សា (ដេញវាយកាប់គ្នាតាមដងផ្លូវសារធារណៈ)

ភ្នំពេញ÷នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ ខ្លួនក្មេងទំនើង០២ក្រុម ពាក់ព័ន្ធករណីហិង្សា (ដេញដេញវាយកាប់គ្នាតាមដងផ្លូវសារធារណៈ) ប្រព្រឹត្តបទល្មើស នៅចំណុចផ្លូវបេតុង ភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
-ភាគី(ក)
១. ឈ្មោះ ឈិន ចំរុង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ ព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ។
២. ឈ្មោះ ស៊ូ ទិន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
-ភាគី(ខ)
១. ឈ្មោះ នៅ អាណាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិទួលតាឡាត សង្កាត់កំបូល ខណ្ឌកំបូល។
២. ឈ្មោះ មន មីនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
៣. ឈ្មោះ ឌុយ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
៤. ឈ្មោះ ផល ចាន់សា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល។
សម្ភារៈចាប់យក: ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M 5568។
ក្មេងទំនើង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

You might also like