សាហា/វ/ខ្លាំងណាស់ ក្រុមចោរប្លន់បា//ញ់/ស//ម្លា/ប់/ម្ចាស់ដេប៉ូលក់អង្កនិងចាប់ហួយ
ព័ត៌មានបឋមបានឱ្យដឹងថា មានករណីប្លន់សម្លាប់ម្ចាស់ហាងលក់គ្រឿងទេស ភេសជ្ជៈនិងអង្ករដែលមានស្លាកយីហោ«សំ ហាក់»យ៉ាងសាហាវបណ្តាលឲ្យស្លាប់យ៉ាងអណោចអធម្ម័នៅក្នុងហាងហើយក្រុមចារប្លន់យកទ្រព្យសម្បត្តិគេចខ្លួនបាត់ស្រមោល។
ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ០៨និង២០នាទីយប់ថ្ងៃទី៧កក្កដា២០២៦ តាមដងផ្លូវជាតិលេខ១ ក្បែរធនាគារមួយកន្លែង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សំ ហាក់ ភេទប្រុស មានទីលំនៅផ្ទះកើតហេតុខាងលើស្ថិតនៅភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិត ត្រូវក្រុមចោរប្លន់បាញ់សម្លាប់នៅក្នុងហាងតែម្តងនិងបានប្លន់យកទ្រព្យសម្បត្តិអស់មួយចំនួនទៅបាត់។
ប្រភពបានបង្ហើបឲ្យដឹងថា នៅព្រឹកថ្ងៃទី៨កក្កដា២០២៦នេះសមត្ថកិច្ចកំពុងពិនិត្យធ្វើកោសល្យវិច្ច័យនិងចុះស្រាវជ្រាវរកក្រុមឧក្រិដ្ឋជនមកផ្តន្ទាទោសឲ្យខាងតែបាន។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកើតហេតុបានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នាប្រមាណ៤ទៅ៥នាក់បានធ្វើសកម្មភាពបន្ល់ជនរងគ្រោះ ឮស្នូបាញ់ចំនួន០២គ្រាប់ហើយក៏ស្ងាត់ ។ ទោះបីយ៉ាងណា មិនទាន់ដឹងលទ្ធផលច្បាស់លាស់លម្អិតនោះទេ ដោយសមត្ថកិច្ចប្រាប់ថាក្រុមការងារសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយ។






