បងប្អូនភៀសសឹក នៅតែជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការទាមទារទឹកដី ផ្ទះសម្បែងពីថៃ ត្រឡប់មកវិញដោយស្របច្បាប់

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំជម្រកបណ្តោះអាសន្ន និងផ្តល់ជំនួយចាំបាច់នានាជូនពួកគាត់។
ជាមួយគ្នានេះ ពួកគាត់ក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ និងរំពឹងថារដ្ឋាភិបាលនឹងអាចទាមទារទឹកដី និងផ្ទះសម្បែងរបស់ពួកគាត់ពីយោធាថៃមកវិញ តាមផ្លូវច្បាប់។
បើតាមលោកស្រី ភា សេរី ជាជនភៀសសឹកមកពីតំបន់បឹងត្រកួន បានរៀបរាប់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា ពួកគាត់រួមជាមួយប្រជាពលរដ្ឋផ្សេងទៀត បានរត់គេចចេញពីផ្ទះសម្បែងកាលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ជាមួយនឹងការឈឺចាប់យ៉អខ្លាំងដោយសារតែទាហានថៃឈ្លានពាន។
អតីតអាជីវករនៅតំបន់បឹងត្រកួនរូបនេះ បានបន្តថា ប្រសិនបើប្រទេសថៃ ស្អាតស្អំត្រូវហ៊ានឡើងតុលាការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាទឹកដីឱ្យបានច្បាស់លាស់។
ចំណែកលោកស្រី យិន ពន្លក ជាជនភៀសសឹកមកពីតំបន់បឹងត្រកួន បានលើកឡើងថា «ក្នុងនាមជាប្រជាពលរដ្ឋ និងជាជនរងគ្រោះដោយសារតែសកម្មភាពឈ្លានពានរបស់ថៃ គឺមានភាពឈឺចាប់ណាស់ ពីទង្វើបែបនេះរបស់ថៃ។ ប៉ុន្តែ អ្វីដែលនឹកស្មានថា ប្រទេសដែលអួតថា ជាប្រទេសស៉ីវិល័យ ជាប្រទេសអ្នកមានបែរជាមួយឈ្លានពានកម្ពុជា និងលួចទ្រព្យសម្បត្តិរបស់ជនខ្មែរស្លូតត្រង់ទៅវិញ»។
ជាមួយនឹងការឈឺចាប់នេះ លោកស្រីនៅតែជឿជាក់ និងគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមយន្តការច្បាប់។
លោកស្រី ភា សេរី និងលោកស្រី យិន ពន្លក ក្នុងចំណោមពលរដ្ឋខ្មែរដែលរងទុក្ខរងទុក្ខវេទនាយ៉ាងខ្លាំងពីការឈ្លានពានរបស់ទាហានថៃ បានបាញ់ប្រហារអាវុធធុនធំ និងទម្លាក់គ្រាប់លើទីតាំងផ្ទះសម្បែង និងភូមិឋានដែលពួកគាត់ធ្លាប់រស់នៅត្រូវបានបំផ្លាញ ហើយត្រូវបង្ខំចិត្តរត់គេចខ្លួន ខ្លះបាត់បង់ទ្រព្យសម្បត្តិគ្មានសល់ ក៏នៅតែរក្សាបាននូវស្មារតីរឹងមាំ និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល៕

You might also like