បង្ក្រាបក្រុមចោរជំនាញលួចកាត់ខ្សែរភ្លើង ដ៏សកម្ម នឹងឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅកំពង់ស្ពឺ!
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង មានការចង្អុរបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ។
▪️︎ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៤,៣០នាទីទាបភ្លឺ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងគង និងសន្តិសុខ បានឃាត់ឈ្មោះ ជួន វីត ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ជ័យ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្រុកកំណើតភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ចូលលួចកាត់ខ្សែភ្លើងក្នុងបន្ទប់ប៊ូប៊ីនភ្លើងក្នុងការដ្ឋានសាងសង់រោងចក្រ ខាងត្បូងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
▪️︎ពេលសាកសួរ បានឆ្លើយសារភាពបានលួចកាត់ខ្សែភ្លើងជាមួយបក្ខពួក ៤នាក់ :
▪️︎បន្តសហការជាមួយកម្លាំងនគរបាលស្រុកគងពិសីឃាត់
១◇ឈ្មោះ ធី ថុង ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
២◇ឈ្មោះ គីម វណ្ណនី ភេទប្រុស អាយុ ២៥ឆ្នាំ ស្រុកកំណើតភូមិជាំក្សាន្ត ឃុំអូរជុញ ស្រុកមរកត ខេត្តព្រះវិហារ ស្នាក់នៅភូមិដើមអង្រ្គង ឃុំអង្គពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៣◇ឈ្មោះ បូ ឡេន ភេទប្រុស អាយុ ៤១ឆ្នាំ ស្រុកកំណើតភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ស្នាក់នៅភូមិអូរទំពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៤◇ឈ្មោះ វ័ន្ត ភេទប្រុស អាយុប្រមាណ ២៥ឆ្នាំ មិនស្គាល់ទីលំនៅ ( គេចខ្លួន )
☆ឃាត់មនុស្សសរុប៤នាក់
▪️︎ដកហូតវត្ថុតាង: ម៉ូទ័រកាត់១ កូនកាំបិតចុច១ ដង្កាប់ ៤ ម៉ាលែត១ កន្រ្តៃ ២ កូនសោរមួយចំនួន និង ម៉ូតូ ១គ្រឿង ។
▪️︎ករណីនេះ ជំនាញនិងប៉ុស្តិ៍ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។






