អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវតភ្ជាប់នៅចុងឆ្នាំ២០២៦ ដែលមកដល់ពេលនេះសម្រេចលទ្ធផល៨១,៤០%

នៅលើបណ្ដាញសង្គមផ្លូវការនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមការគ្រោងទុក ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវតភ្ជាប់នៅចុងឆ្នាំ២០២៦នេះ ដោយផ្នែកខាងឆ្វេង(បច្ចុប្បន្ននៅសល់១០ម៉ែត្រ)គ្រោងតភ្ជាប់នៅខែតុលា ឆ្នាំ២០២៦ និងផ្នែកខាងស្តាំងត្រូវតភ្ជាប់នៅអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។
បើតាមឯកឧត្តម ផន រឹម គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៨១,៤០%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៦ ពោលគឺលឿនជាងផែនការ។
តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕

You might also like