ឃាត់ខ្លួនជនសង្ស័យ ករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)

ស្រុកកណ្តាលស្ទឹង៖ នៅថ្ងៃ អង្គារ ១៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័កព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៨ខែ កក្កដា ឆ្នាំ២០២៦ ។
ករណី៖ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។
ចំណុច ៖ ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០២នាក់ ៖
១ -ឈ្មោះ សុខ សារ៉ី ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
២- ឈ្មោះ រី សុខរ៉ាត់ ភេទ ប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

ប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងសមត្ថកិច្ចយើងថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពប្រេីប្រាស់ថ្នាំញៀននៅចំណុចផ្ទះឈ្មោះ សុខ សារ៉ី ស្ថិតនៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ពេលដែលទទួលបានពត៍មាននេះភ្លាម កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗក៍បានឃើញជនសង្ស័យទាំងពីនាក់ខាងលើកំពុងនៅក្នុងផ្ទះពេលបានឃើញកម្លាំងយើង ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ រី សុខរ៉ាត់ ក៏បានព្យាយាមរត់គេចខ្លួនចេញពីក្នុងផ្ទះ ឃើញដូចនោះកម្លាំងសមត្ថកិច្ចបានរត់ដេញតាមជនសង្ស័យស្រាប់តែជនសង្ស័យបានបោះថ្នាំញៀនចោលខាងក្រៅផ្ទះពេលនោះកម្លាំងសមត្ថកិច្ចក៏បានដេញតាមហេីយធ្វេីការឃាត់ខ្លួនសួរនាំ និងអោយមកចង្អុលបង្ហាញថ្នាំញៀនដែលខ្លួនបោះចោលក៏បានរកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូច ដែលជនសង្ស័យបានបោះចោល ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងក៍បាននាំខ្លួនជនសង្ស័យទាំងពីរនាក់រួមហ្នឹងវត្ថុតាងមកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្ត ។

ជនសង្ស័យឈ្មោះ រី សុខរ៉ាត់ បានឆ្លើយសារភាពថា ថ្នំាញៀនចំនួន០១កញ្ចប់តូចនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះតាមរយៈលេខទូរសព្ទ(មិនចាំលេខ នៅម្តុំទឹកថ្លា ខណ្ឌដង្កោ) ដេីម្បីយកមកប្រើប្រាស់ ក្រៅពីប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like