ខេត្តព្រះសីហនុនិងទីក្រុងអ៊ូ​ស៊ី បង្កើនចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទេសចរ

ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ទីក្រុងអ៊ូ​ស៊ី នៃខេត្តជាំងស៊ូ នៃសាធា រណរដ្ឋប្រជាមានិតចិន បានបង្កើនចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរទេសចររវាងគ្នាក្នុងឪកាសដែល លោក Zhou Wendong អភិបាលរងទីក្រុងអ៊ូ​ស៊ី នៃខេត្តជាំងស៊ូ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ដែលបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះ​សីហនុ នៅសណ្ឋាគាឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ រសៀលថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២៦។

ជាមួយគ្នានោះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការមកដល់ខេត្តព្រះសីហនុ ព្រមទាំងជំរាបជូនពីសក្តានុពលភូមិសាស្ត្ររបស់ខេត្តមាន ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់។ អត្រាកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ មានប្រមាណ ៥ភាគរយ។ ខេត្តព្រះសីហនុ មានកោះតូច ធំ៣២ និងមានធនធានធម្មជាតិដ៏សម្បុរបែប មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម​ ឧស្សាហកម្ម និងទេសចរណ៍។ ខេត្តព្រះសីហនុ ត្រូវបានរាជរ ដ្ឋាភិបាលប្រសិទ្ធិនាមថា​ ជាតារារះនាទិសនារតី ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូល នៃខេត្តតំបន់ឆ្នេរទាំង៤ មានខេត្តព្រះសីហនុ កោះកុង​ កំពត និងខេត្តកែប ត្រូវបានក្លឹបឆ្នេរសមុទ្រស្អាតលើពិភព លោកដាក់បញ្ចូលជាសមជិកក្លឹបឆ្នេរស្អាតកាលពីឆ្នាំ២០១១។

ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះ កំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍជា ៣តំណាក់កាល់ និងបញ្ចប់នៅឆ្នាំ២០២៣០ មានជម្រៅទឹក ១៧,៥០ម៉ែត្រ អាចឪ្យនាវាដែលមានទម្ងន់ផ្ទុក ១៦ម៉ឺនតោនចូលចតបាន ស្របនឹងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ យើងអាចដឹកជញ្ជូនទំនិញចូលតាមទន្លេ មេគង្គ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានតភ្ជាប់ទៅកាន់កំពង់ផែទីក្រុងអ៊ូ​ស៊ី។ ផ្លូវអាកាស មានប្រវែងផ្លូវរត់ ៣ ៣០០ ម៉ែត្រ ដែលបានតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងអ៊ូ​ស៊ី ខេត្តជាំងស៊ូ។ ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។​ ទិសដៅរបស់រាជរដ្ឋាភិបាល ជំរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា ៣តំបន់មាន ដូចជា ១.តំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ២.ទីក្រុងសមាហរណ្មកម្ម ពាណិជ្ជ កម្ម  ៣.តំបន់កោះ និងឆ្នេរទៅជាតំបន់ទេសចរណ៍ធម្មជាតិ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសលើកទឹកចិត្តជំរុញការវិនិយោគនៅឆ្នាំ២០២៤ សម្រាប់ខេត្តព្រះសីហនុ ផ្តល់អត្ថប្រយោជន៍ដូចជា ១.ការលើកទឹកចិត្តផ្នែករដ្ឋបាល ជួយសម្របសម្រួលការផ្តល់អាជ្ញាប័ណ្ណ ២.លើកទឹកចិត្តផ្នែកពន្ធ អាករជាបន្ទុករបស់រដ្ឋពី៣ ទៅ៥ឆ្នាំ រួមទាំងពន្ធលើប្រាក់ចំណេញផងដែរ ដែលជាលក្ខខណ្ឌអំណោយផលល្អសម្រាប់អ្នកវិនិយោគនៅក្នុងខេត្តព្រះសី

ហនុ។​លោក Zhou Wendong អភិបាលរងក្រុងអ៊ូ​ស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន បានថ្លែងអំណគុណឯកឧត្តម អភិបាល ខេត្ត និងសហការី ដែលបាន ទទួលស្វាគមន៍គណ:ប្រតិភូរបស់លោក​ រយពេលពីរឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុ និងទីក្រុងអ៊ូ​ស៊ីមាន ការផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវការជាបន្តបន្ទាប់ និងជួយជំរុញកិច្ចសហប្រតិបត្តិការខេត្ត ក្រុងទាំងពីកាន់តែស៊ីជម្រៅ ហើយនេះជាលើកទីមួយដែលលោក ដឹកនាំគណ:ប្រតិភូមកទស្សនកិច្ចនៅកម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ។ តាមរយៈផ្លូវល្បឿនលឿនធ្វើឪ្យមានទំនាក់ទំនង​ពាណិជ្ជកម្ម ឧស្សាហកម្ម ក៏ដូចទេស​ចរណ៍មកកាន់ខេត្តព្រះសីហនុកាន់តែមានការរីកចម្រើន។ ទីក្រុងអ៊ូ​ស៊ី និងខេត្តព្រះសីហនុ ជាខេត្ត ក្រុងបងប្អូន បន្តកិច្ចសហប្រតិបត្តិការផ្នែកវិស័យសុខាភិបាល អប់រំ វប្បធម៌ និងការវិនិយោគ។ លោកសង្ឃឹមថា យើងចាប់ដៃគ្នាជំរុញកំណើនពាណិជ្ជកម្ម និងការផ្លាស់ប្តូរពលរដ្ឋកាន់តែច្រើនថែមទៀត ។

លោក សង្ឃឹមថា តាមរយៈជំរុញតំបន់សេដ្ឋកិច្ចពិសេសពី ២.០ ទៅ៣.០ រវាងចិន និងកម្ពុជា និងជួយជំរុញក្រុមហ៊ុន​ពីទីក្រុងអ៊ូ​ស៊ីមកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។    ជាការឆ្លើយតបគណ:ប្រតិភូទីក្រុងអ៊ូ​ស៊ី ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា​ ខេត្តព្រះសីហនុ និងក្រុងអ៊ូ​ស៊ីមានទំនាក់ទំនងស្អិតរមួត​ ជាពិសេសទំនាក់ ទំនងរវាងរាជរដ្ឋាភិបាលទាំងពីរ ហើយមិត្តភាពនេះ ចាប់ពីសម្តេចព្រះបរមរតនកោដ ព្រះនរោតម្ត សីហនុ រហូតមកសម្តេចតេជោ ហ៊ុន​ សែន បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីកម្ពុជា យើងប្រកាន់យកគោលនយោ បាយចិនតែមួយ។ ធ្វើឪ្យតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះ​សីហនុ កាន់តែរីកធំធាត់ពី​ ២.០ ទៅ៣.០ នៅ ពេលខាងមុខ ព្រមទាំងបានឯកភាពការដោះដូរទេសចរណ៍រវាងខេត្ត ក្រុងទាំងពីរ និងចាប់ដៃអភិវឌ្ឍឪ្យកាន់តែការរីកចម្រើនបន្ថែមទៀត ៕

You might also like