ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ កម្លាំងនគរបាលកំពុងតាមឃាត់ខ្លួនស្រ្តីបើកឡានបង្ក!

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ការយ៉ាងម៉ឺងម៉ាត់។
ករណីស្រ្តីបើកឡានបុកមន្រ្តីសាធារណការម្នាក់ស្លាប់ ម្ចាស់រថយន្តជាកូនស្រីឧកញ៉ា មានទ្រព្យស្តុកស្តម្ភម្នាក់។
ស្ដ្រីបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 ឈ្មោះ សាម ម៉ីជូ អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាមន្ដ្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។
ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ស្រ្តីអ្នកបើករថយន្ត បានឡើងផាសអាប់គេចខ្លួនពីកន្លែងកើតហេតុតែម្តង។ ឮថាខាងឪពុកជនបង្កបានទៅដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែខាងក្រុមគ្រួសារជនរងគ្រោះ កំពុងជាប់រវល់មានទុក្ខ ធ្វើបុណ្យ ចាំ១អាទិត្យទៀត ទើបមានពេល ។

ពាក់ព័ន្ធករណីនេះ ជាបណ្តឹងអាជ្ញា ដូច្នេះមិនអាចរលត់បណ្តឹងអាជ្ញាតាមរយៈសំណងរដ្ឋប្បវេណីបានឡើយ។ ទើបឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកម្លាំងនគរបាលកំពុងតាមឃាត់ខ្លួនស្រ្តីបើកឡានបង្ក! ៕

You might also like