សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
Phoenix Voyages Group គឺជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យទេសចរណ៍។ ក្រុមហ៊ុននេះមានជំនាញខ្ពស់ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ចម្រុះ ទាំងលក្ខណៈឯកជន និងសម្រាប់ភ្នាក់ងារ ឬក្រុមហ៊ុនទេសចរណ៍នានាជុំវិញពិភពលោក ដោយផ្តោតសំខាន់លើគុណភាពសេវាកម្ម និងភាពច្នៃប្រឌិត។






