មហាជនថា នៅចំណុចបន្ទប់ជួលជាប់ផ្លូវលំ ភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ឃើញមានមនុស្សប្រមូលផ្តុំញឹកញាប់ សង្ស័យមានការ ប្រើប្រាស់ជួញដូរគ្រឿងញៀន

កំពង់ស្ពឺ ៖ ដោយទទួលបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក ។

– កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបាន ព័ត៌មានល្អពីមហាជន ថានៅចំណុចបន្ទប់ជួលជាប់ផ្លូវលំ ភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ឃើញមានមនុស្សប្រមូលផ្តុំញឹកញាប់ សង្ស័យមានការ ប្រើប្រាស់ជួញដូរគ្រឿងញៀននៅទីនោះ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅ ដល់ទីតាំងជាក់ស្តែងឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០២នាក់ ស្រី ០១
១/ឈ្មោះ ចែម ជីវ័ន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិត្រពាំងលើក ឃុំស្តុក ស្រុកគងពិសី
២/ឈ្មោះ ប៉ាវ បូផ្ផា ហៅនិច ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី
ដកហូតវត្ថុតាងបានម្សៅក្រាមសថ្លាសង្ស័យជា គ្រឿងញៀនចំនួន ៦កញ្ចប់តូច, ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះ បានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធី។

You might also like