លោក ឃួង ស្រេង កម្ពុជា-សិង្ហបុរី នឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែម ទៀត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្ពុជា-សិង្ហបុរី នឹងពង្រឹងទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ទាំងវិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សុខាភិបាល និងវិស័យទេសចរណ៍ជាដើម។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈលោក ទទួលជួប សម្ដែងការគួសមជាមួយ លោក ស្ទីវិន ផាំង ឈីវី (H.E. Mr. Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ព្រះរាជាណា ចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទី១ ដែលទទួលស្គាល់ឯករាជ្យភាពរបស់សឹង្ហបុរី បន្ទាប់ពីសឹង្ហបុរី បានបំបែកខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ីនៅ ឆ្នាំ១៩៦៥ហើយសាធារណរដ្ឋសឹង្ហបុរី និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥និងបានភ្ជាប់ទំនាក់ទំនងការ ទូតឡើងវិញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩២ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រឿងONLINE SCAMS ជាបញ្ហាស្មុគស្មាញមិនមែនសំរាប់តែកម្ពុជាទេ តែវាជាបញ្ហារបស់សកលលោកទាំងមូល។ ប៉ុន្តែក្រោមការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី គឺកម្ពុជាត្រូវធ្វើដំណើរទៅរកសេដ្ឋកិច្ចពណ៌ស ដូច្នេះ ហើយរាជធានីភ្នំពេញបានធ្វើកិច្ចការងារនេះយ៉ាងសកម្មភាពធ្វើយ៉ាងណាបង្រ្កាបបទល្មើស ONLINE SCAMS ឱ្យអស់ ពីភូមិសាស្រ្តរាជធានីភ្នំពេញ។
ទាក់ទងបញ្ហា ONLINE SCAMS នេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនថា សឹង្ហបុរីបាននិងកំពុងសហ ការយ៉ាងសកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រទេសជប៉ុន កូរ៉េ និងអាហ្រ្វិកខាងត្បូង លើការងារបង្រ្កាបបទល្មើស ONLINE SCAMS នេះដែរ។ សម្រាប់ប្រទេសកម្ពុជា សិង្ហបុរីបានជួយបណ្តុះបណ្តាលមន្រ្តីនគរបាលជំនាញជាច្រើននាក់លើការងារប្រតិបត្តិការនេះ ហើយ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញយ៉ាងពេញទំហឹងលើកិច្ចការនេះផងដែរ។
លោក ស្ទីវិន ផាំង ឈីវី បានបញ្ជាក់ថា យើងនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អ ប្រសើរមួយកម្រិតថែមទៀត ទាំងវិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សុខាភិបាល និងវិស័យទេសចរណ៍ជា ដើម។សម្រាប់ពេលនេះជើងហោះហើរ សិង្ហបុរី និងកម្ពុជា ក្នុងមួយថ្ងៃ មាន៤ជើង ដែលបានបង្ហាញឱ្យឃើញថាទំនាក់ ទំនង ប្រជាជន និងប្រជាជន មានសកម្មភាពកាន់តែរស់រ វើក។
លោក ស្ទីវិន ផាំង ឈីវី ក៏បានបញ្ជាក់ថា ៖ ប្រទេសកម្ពុជាជាប្រទេសស្អាតចម្រុះពណ៌ ដែលជាចំណុចមួយ ទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ខណៈពីមុនគេស្គាល់តែប្រាសាទអង្គវត្តមួយប៉ុណ្ណោះ តែពេលនេះគេបានដឹងថា កម្ពុជាមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន រួមទាំងម្ហូប អាហារសំបូរបែបផងដែរ។ ពាក់ព័ន្ធនិងវិស័យទេសចរណ៍នេះដែរ អ្នកព័ត៌មានរបស់សិង្ហបុរីក៏បានផ្សព្វផ្សាយជាច្រើនអំពីកម្ពុជាដែរ ដោយឡែក ឯកឧត្តមអគ្គរដ្ឋទូតផ្ទាល់ ក៏ធ្លាប់បានផ្សព្វផ្សាយអ្វីដែលល្អពីកម្ពុជា ទៅសិង្ហបុរីផងដែរ ទាំងការរក្សាសន្តិសុខ ទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ជាដើម។
លោក ស្ទីវិន ផាំង ឈីវី បានលើកឡើងថា៖ ពាណិជ្ជករ និងអ្នកវិនិយោគគិន អ្វីដែលពួកគាត់គិតមុនគេ គឺសុវត្ថិភាព ហើយឯកឧត្តមធ្លាប់បានធានាចំពោះពាណិជ្ជករ និងវិនិយោគគិនទាំងនោះថា រាជធានីភ្នំពេញ និងប្រទេសកម្ពុជាមានសុខសន្តិភាពសុវត្ថិភាពការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជ ធានីភ្នំពេញ ជាពិសេសក្នុងការងារបង្រ្កាបនិងបោសសំអាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCA MS ។ ចំណុចទាំងអស់នេះហើយ ដែលឯកឧត្តមបានប្រាប់ និងផ្ញើសារទៅពលរដ្ឋសឹង្ហបុរី អំពីការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញសុវត្ថិភាព ពិសេសពាក់ព័ន្ធនឹងការបង្ក្រាបONLINE SCA MS ហ្នឹង ធ្វើយ៉ាងណាឱ្យពួកគាត់ជឿទុកចិត្តបានពេលមក ប្រទេសកម្ពុជា ៕






