ឃាត់ជនដែលតែងតែដើរបង្កការអុកឡុករំខានលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានចំនួន០៦ នាក់
ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៦ ក្រុមការងារសង្កាត់បឹងទំពន់ទី២ ដឹកនាំដោយលោកអ៊ុម ហ៊ុយឈុនហេង ជាចៅសង្កាត់។
បានចុះរដ្ឋបាលត្រួតពិនិត្យ តាមដីឡូត៍ទុកចោលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលក្នុងការត្រួតពិនិត្យរដ្ឋបាលឃាត់ជនដែលតែងតែដើរបង្កការអុកឡុករំខានលំនៅដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចំនួន០៦ នាក់ស្រី ០១ នាក់ (មានផ្ទុកសារធាតុញៀន)។
ជនអនាថាទាំង ០៦ នាក់ខាងលើបានប្រគល់ឱ្យការិយាល័យសង្គមកិច្ចរដ្ឋបាលខណ្ឌមានជ័យដេីម្បីអនុវត្តនីតិវិធីបន្ត ៕






