អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទូរស័ព្ទ០១

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២២:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ០១គ្រឿងបណ្ដាលឲ្យជនរងគ្រោះដួលផ្ងាក្រោយរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ) ចំណុចឃាត់ខ្លួននិងចំណុចកើតហេតុស្ថិតនៅលើដងផ្លូវលេខ ៥៩២ កែងផ្លូវលេខ២៩១ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនសង្ស័យ:
-ឈ្មោះ ចាន់ សុខវិសាល ភេទប្រុសអាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ បេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
*វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex សេរីឆ្នាំ 2025 ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1LK-4230 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់នៅពេលកើតហេតុ និង ទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 13 ពណ៌ស ប្រើស៊ីមកាតលេខ(ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះឆក់យកនៅពេលកើតហេតុ) ។
ជនរងគ្រោះ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត
*ជនរងគ្រោះរងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ។
-បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕

You might also like