ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា(បានធ្វើវិសោធកម្មលក្ខន្តិកៈរបដ់សហព័ន្ធខ្មែរកីឡាហែលទឹក ផ្លាស់ប្តូរឈ្មោះជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ)
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា……
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា(បានធ្វើវិសោធកម្មលក្ខន្តិកៈរបដ់សហព័ន្ធខ្មែរកីឡាហែលទឹក ផ្លាស់ប្តូរឈ្មោះជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជាវិញ) អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានគាំទ្រ ១០០ ភាគរយក្នុងចំណោមតំណាងក្លិប-សមាគមកីឡាក្នុងទឹកជាសមាជិកជាច្រើននាក់របស់សហព័ន្ធក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និងបន្តអាណត្តិទី៨ (២០២៥-២០២៩)។
សូមជម្រាបថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ មានចំនួន ១១ រូបរួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន ឯកឧត្តម ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន ឯកឧត្តម ទ្រី ដាលុច ឯកឧត្តម សួង ហេង ឯកឧត្តម ហឿន សំនៀង និងឧកញ៉ា ជា ហុយ ជាអនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អ្នកនាង ស៊ុន សីមុនី អគ្គលេខាធិការរង និងកញ្ញា ហែម ថុនវិទិនី ជាអគ្គហេរញ្ញិក៕






