ស្រុកបាទី ករណីក្មេងទំនើង ភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយក្រុមជនសង្ស័យចំនួន០២ក្រុម

(ខេត្តតាកែវ)(ស្រុកបាទី)(ករណីក្មេងទំនើង) នៅ វេលាម៉ោង២៣និង៥៧នាទី មានករណីមួយបានកើតឡើងស្ថិតនៅត្រង់ចំណុច ហាងមួយកន្លែងយីហោស្កាយបារ ក្នុងភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយក្រុមជនសង្ស័យចំនួន០២ក្រុម ក្រុមទី០១មានគ្នា០៨នាក់ ចំណែកឯក្រុមទី២មានគ្នាចំនួន០៦នាក់ ។

ក្រុមជនសង្ស័យទាំង០២ក្រុមនេះ ជាមុខសញ្ញាក្មេងទំនើងយ៉ាងសកម្ម)បានធ្វើសកម្មភាពបើកឆាកប្រយុទ្ធគ្នាទៅវិញទៅមក មិនតែប៉ុណ្ណោះក្រុមជនសង្ស័យដែលមានសមាជិកចំនួន០៨នាក់បានបន្តកាប់កម្ទេចម៉ូតូរបស់ក្រុមជនសង្ស័យម្ខាងទៀត ដែលមានសមាជិកចំនួន០៦នាក់ បណ្តាលអោយរងការខូចខាតម៉ូតូចំនួន០២គ្រឿង ក្រោយពេលធ្វើសកម្មភាពរួចហើយក្រុមជនសង្ស័យមានគ្នាចំនួន០៨នាក់បានរត់គេចខ្លួនទៅទិសខាងជើងបាត់អស់ទៅ ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ មូល សារ៉ាត់អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទី កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទី២បានចំនួន០៤នាក់ក្នុងចំណោមបក្ខពួកចំនួន០៦នាក់ ១.ឈ្មោះ សាន បញ្ញា , ២.ឈ្មោះ រិន កុលបុត្រ ហៅប៊យ , ៣.ឈ្មោះ ពៅ ណារាជនិង៤.ឈ្មោះ រិន ស៊ីឈុន ហៅប៊យ និងដកហូតវត្ថុតាងធ្វើសកម្មភាពកាំបិតផ្គាក់ចំនួន០១ដើម និងម៉ូតូចំនួន០១គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ៕

You might also like