កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាលចំនួន ៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៤១នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ឡើយ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមសម្របសម្រួលនីតិវិធីដោយលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន៣ទីតាំង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន ៤១នាក់ ស្រី១១នាក់ ២សញ្ជាតិ ឥណ្ឌូនេស៊ី ២២នាក់ ស្រី១នាក់ និងថៃ ១៩នាក់ ស្រី១០នាក់ តែមានឯកសារត្រឹមត្រូវ និងអនុញ្ញាតឲ្យស្នាក់នៅបន្ដ។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ទីតាំងទាំង៣រួមមាន៖
*ទីតាំងទី១ (ម្ចាស់ឈ្មោះ ឡេង លីនដា) ផ្ទះ២ល្វែង កម្ពស់៣ជាន់ ១៥បន្ទប់ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន ២២នាក់ ស្រី១នាក់។ បច្ចុប្បន្នបម្រើការងារនៅកាស៊ីណូ ហូលីដេ និងពុំមានសម្ភារសង្ស័យឡើយ។
*ទីតាំងទី២ (ស៊ឺ ប៉ហុង) ផ្ទះសំណាក់ អេចអ៉ឹម មាន៨បន្ទប់ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារសង្ស័យឡើយ។
*ទីតាំងទី៣ អគារកម្ពស់៥ជាន់ ៤៨បន្ទប់ មានជនជាតិថៃស្នាក់នៅចំនួន ១៩នាក់ ស្រី១០នាក់។ បច្ចុប្បន្នបម្រើការងារនៅកាស៊ីណូអេវ៉ា ពុំមានសម្ភារសង្ស័យឡើយ៕

You might also like