អត្តពលិកជាតិ និងអន្ដរជាតិ មកពី ៥១ប្រទេស ចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ (Angkor Empire Marathon)

អត្តពលិកជាតិ និងអន្ដរជាតិ ៦,៥០០នាក់ មកពី ៥១ប្រទេសចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងមានការអញ្ជើញចូលរួមជាសក្ខីភាពពីឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនផងដែរ៕

You might also like