[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅជប៉ុនឡើងដល់ជិត៤០នាក់ ខណៈមនុស្សជាង ៩ពាន់នាក់ស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន
សហគមន៍នានានៅទូទាំងភាគនិរតីនៃប្រទេសជប៉ុនប្រឈមនឹងផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកភាពធូរស្រាលឡើងវិញបន្ទាប់ពីការរញ្ជួយដីដ៏ធំ ។ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអាទិត្យ២សីហានេះថាចំនួនអ្នកស្លាប់នៅពេលនេះបានឡើងដល់ ៣៨ នាក់។ តួលេខនេះនៅតែកំពុងត្រូវបានផ្ទៀងផ្ទាត់ ខណៈមនុស្ស៩.២២៦នាក់នៅតែបន្តស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន។
គ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័របានវាយប្រហារកាលពីថ្ងៃអង្គារនៅក្នុងខេត្ត Kumamoto។ក្រុមអាជ្ញាធរនិយាយថាផ្ទះចំនួន ១.៥០០ ខ្នងត្រូវបានបញ្ជាក់ថាខូចខាត ហើយមនុស្សជាង ៩.៥០០ នាក់ត្រូវបានជម្លៀសចេញ។
ការផ្ទុះដ៏ធំមួយបានឆាបឆេះផ្សារទំនើបមួយក្នុងទីក្រុង Kashima បន្ទាប់ពីការរញ្ជួយដី។ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្ស ១២ នាក់ចេញគំនរកម្ទេចកម្ទី។ មនុស្ស ៧ នាក់បានស្លាប់ និង ៥ នាក់រងរបួស។
បុរសចំណាស់ម្នាក់ត្រូវបានគេរាយការណ៍ថាសន្លប់កាលពីថ្ងៃសុក្រនៅក្រោមជញ្ជាំងដួលរលំនៅផ្សារទំនើបមួយផ្សេងទៀតក្នុងទីក្រុង Uki។ ក្រុមអាជ្ញាធរកំពុងធ្វើការដើម្បីកំណត់ថាតើមានជាប់ពាក់ព័ន្ធជាមួយនឹងគ្រោះរញ្ជួយដីឬអត់។
ក្រុមមន្ត្រីនៅក្នុងទីក្រុង Yatsushiro និយាយថាមនុស្ស ១១ នាក់បានជាប់នៅរោងចក្រឧស្សាហកម្មក្រដាស Nippon បន្ទាប់ពីបំពង់ផ្សែងបានដួលរលំ។ មានតែពីរនាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត៕






