ជនអន្តោប្រវេសន៍ ៖ ភាពអត់ឃ្លាន និងអរិភាពជំរុញពួកគេឱ្យត្រឡប់មកពីទីក្រុងសេអ៊ូតា ប្រទេសអេស្ប៉ាញទៅកាន់ម៉ារ៉ុកវិញ
ជនអន្តោប្រវេសន៍ដែលបានហែលទឹក ឬឡើងរបងយ៉ាងស្លន់ស្លោចូលទៅក្នុងតំបន់ សេអ៊ូតា (Ceuta) នៃទ្វីបអាហ្វ្រិករបស់ប្រទេសអេស្ប៉ាញក្នុងសប្តាហ៍នេះ បានវិលត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃសៅរ៍ ដោយមនុស្សជាច្រើននិយាយថា ភាពអត់ឃ្លាន ភាពអស់កម្លាំង និងអរិភាពពីអ្នកស្រុក បានបំផ្លាញក្តីសង្ឃឹមរបស់ពួកគេចំពោះជីវិតថ្មីនៅអឺរ៉ុប។ក្រុមជនអន្តោប្រវេសន៍ដែលអស់កម្លាំងយ៉ាងខ្លាំងបានដួលក្រាបលើខ្សាច់មាត់សមុទ្រដោយសារតែគ្មានកម្លាំងក្រោយហែលទឹកពីប្រទេសម៉ារ៉ុកកាលពីថ្ងៃសៅរ៍។
មន្ត្រីនិយាយថា យ៉ាងហោចណាស់មានសាកសពចំនួន ៦៧ នាក់ត្រូវបានគេរកឃើញនៅខាងប្រទេសអេស្ប៉ាញ ដោយអ្នកខ្លះលង់ទឹក ខ្លះទៀតត្រូវបានកិនសង្កត់ពេលព្យាយាមឡើងជញ្ជាំងការពារទឹក និងរបងព្រំដែន។ លោក Mujahid Ahmed និយាយថា លោកបានភៀសខ្លួនចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសកំណើតរបស់លោក គឺប្រទេសស៊ូដង់។
ជនអន្តោប្រវេសន៍ជាច្រើនរួមទាំងលោក Yassine Ichou បុគ្គលិកបម្រើការជាអ្នកបម្រើអាហារជនជាតិម៉ារ៉ុកនិយាយថា ភាពអត់ឃ្លាន នឿយហត់ និងអរិភាពពីក្នុងតំបន់បានបំផ្លាញក្ដីសង្ឃឹមសម្រាប់អនាគតថ្មីនៅអឺរ៉ុប។លោកថាលោកអត់អាហារពេញមួយថ្ងៃព្រោះហាងនិងផ្សារទាំងអស់ត្រូវបានបិទ។ អ្នកដែលត្រឡប់ទៅវិញបានប្រាប់សារព័ត៌មាន Reuters ថា ដំបូងឡើយ ពួកគេត្រូវបានទាក់ទាញដោយវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារពីមិត្តភក្តិដែលនិយាយថា ព្រំដែនដែលមានការយាមកាមយ៉ាងតឹងរ៉ឹងអាចត្រូវបានរំលោភបំពាន។ប៉ុន្តែបន្ទាប់ពីទៅដល់ទីក្រុង សេអ៊ូតា (Ceuta) មនុស្សជាច្រើនបាននិយាយថា ពួកគេរកមិនឃើញវិធីដើម្បីបន្តទៅកាន់ដីគោកអេស្ប៉ាញទេ។
លោក Brahim ជាកម្មករហាងនំប៉័ងមកពីទីក្រុង Fez ប្រទេសម៉ារ៉ុក ដែលបានចាកចេញពីការងាររបស់លោក ហើយបានឆ្លងកាត់ព្រំដែនបន្ទាប់ពីមើលវីដេអូឃ្លីបរបស់មនុស្សរាប់ពាន់នាក់ដែលកំពុងឆ្លងដែនដូចគ្នា បាននិយាយថា រូបលោកនឹកស្មានថាខ្លួននឹងកសាងអនាគតកាន់តែប្រសើរនៅទីនោះ។ ប៉ុន្តែលោកមានការភ្ញាក់ផ្អើលនៅពេលបានទៅដល់ទីក្រុង សេអ៊ូតា។ លោក Brahim និយាយថា រូបលោកបានរស់រានមានជីវិតរយៈពេលបីថ្ងៃដោយផឹកតែទឹកតែប៉ុណ្ណោះ ហើយមិនអាចមានលទ្ធភាពទិញអាហារថ្លៃៗនៅខាងអេស្ប៉ាញបានទេ។ ហេតុអ្វីបានជានំសាំងវិចត្រីធូណា ត្រូវបានលក់ក្នុងតម្លៃ ១០,៧៥ ដុល្លារអាមេរិក៕






