ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងដោយមានការចង្អុលបង្ហាញ

ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ ដេីម្បីជាការលេីកទឹកចិត្តដល់បងប្អូនប្រជាពលដ្ឋល្អ ដែលបានរាយការណ៍មកសមត្ថកិច្ចនគរបាលយេីង (ដោយមានការរក្សាការសម្ងាត់ជូន) ពីទីតាំងស្នាក់នៅប្រមូលផ្តុំដែលសង្ស័យ ឬប្រព្រឹត្តបទល្មេីសឆបោកតាមប្រព័ន្ធច្ចេកវិទ្យា (Online Scams) និងជាការចូលរួមក្នុងការបោសសម្អាតបទល្មេីសឆបោកតាមប្រព័ន្ធច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឧតបត្ថម្ភថវិកា ចំនួន ១,០០០,០០០៛ និងលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត ចំនួន ៤០០,០០០៛ សរុបថវិកា ចំនួន ១,៤០០,០០០៛ (មួយលានសែសិបម៉ឺនរៀល) ដែលជាថវិកាទុកសម្រាប់លើកទឹកចិត្តជូនដល់ពួកគាត់ដែលបានរាយការណ៍អំពីបទល្មើសខាងលើនេះផងដែរ ៕

 

You might also like