ជនសង្ស័យជាក្រុមក្មេងទំនើង ០៧នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីកាប់ម៉ូតូនិងជនរងគ្រោះ!
ជនសង្ស័យជាក្រុមក្មេងទំនើង ០៧នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីកាប់ម៉ូតូនិងជនរងគ្រោះ! សំណាងល្អជនរងគ្រោះគេចទាន់ !!!ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់- ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី ៣០ ខែកក្ដដា ឆ្នាំ ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពី ឈ្មោះ ង៉ោន សុខជា ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ( កម្មករ) រស់ ភូមិអូរជ្រៅ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បានមកប្ដឹងរាយការណ៍ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩:១៥នាទី ក្មួយរបស់ខ្លួន ឈ្មោះ បូ ចិត្រេាភេទ ប្រុស អាយុ ១៤ ឆ្នាំ បានជិះម៉ូតូមកអង្គុយលេងនៅក្រោយតារាងបាល់ទាត់មិត្តភាព ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពេលនោះស្រាប់តែមានក្មេងស្ទាវ ០១ក្រុមមានគ្នា ចំនួន០៧នាក់ ជិះម៉ូតូ០២គ្រឿង ម៉ាក់ Scopy ពណ៍ប្រផេះ និងម៉ាក់ Honda Dream ពណ៍ខ្មៅ ប្រដាប់ដោយកាំបិត០៤ដេីម មកធ្វេីសកម្មភាពដេញកាប់ក្មួយខ្លួន !ពេលនោះក្មួយខ្លួនក៏រត់គេចផុត ពួកវាបានកាប់ម៉ូតូបណ្តាលអោយខូចខាត់ទាំងស្រុង បន្ទាប់មកពួកវាជិះម៉ូតូគេចខ្លួនបាត់ តែម្តង ។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ចំនួន០៧នាក់ រួមមាន :
១- ឈ្មោះ រតនា ពិសិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅភូមិចាន់គីរី
២ – ឈ្មោះ លួត វិសាល ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិចាន់គីរី ៣- ឈ្មោះ រ៉ុម សុវណ្ណរាជ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិប្រជាធម្មកេីត
៤- ឈ្មោះ ជា សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិមិត្តភាព ៥- ឈ្មោះហាក់ បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ
៦- ឈ្មោះ ចិន នីត ភេទប្រុសអាយុ ១៦ឆ្នាំ រស់នៅភូមិមិត្តភាព
៧- ឈ្មោះ សឿន តាំងអុី ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិចាន់គីរី។
ជនសង្ស័យទាំង០៧នាក់ បានសារភាពថា : ពួកខ្លួនពិតជាបានប្រព្រឹត្តិដូចដេីមបណ្តឹង ចោទប្រកាន់ពិតប្រាកដមែន!។
ក្រុមជនសង្ស័យទាំង០៧ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត បន្ទាយមានជ័យ មានចំណាត់ការតាមនីតិវិធីច្បាប់! ៕






