តើអ្នកណាជាម្ចាស់? Mercedes ស្លាកលេខ «កម្ពុជា JEC-SENG» ផឹកស្រាស្រវឹងបុកគ្រួសារអ្នករេីសអេតចាយស្លា//ប់ម្នាក់ របួសក្មេ/ង/តូចៗ៣នាក់និងស្រ្តីជាម្ដាយ
គួរអោយអាណិតអាសូរខ្លាំងណាស់មួយគ្រួសារអ្នករេីសអេតចាយ ត្រូវបានរថយន្តស៊េរីទំនេីប Mercedes AMG S65 បុកឲ្យក្រទ្បាប់ស្លា//ប់ម្នាក់និងរងរបួសស្រ្តីម្នាក់របួ/សក្មេ/ងតូចៗ៣នាក់
រថយន្តទំនេីប Mercedes AMG S65 ស្លាកលេខកម្ពុជា JEC-SENG បេីកទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកអេតចាយ ប៉ើងខ្ទាតក្រឡាប់ផ្ងាជើងម្ខាងបណ្តាលអោយម្នាក់ស្លាប់ និងអ្នករួមដំណេីរ(ស្ត្រីម្នាក់និងក្មេងតូច៣នាក់) រងរបួស
ហេីយព្យាយាមគេចវេសពីការទទួលខុសត្រូវ បេីករត់ចេញពីកន្លែងកេីតហេតុទាំងបែកកង់ រហូតត្រូវពលរដ្ឋជួយដេញតាមរហូតឃាត់បាន ទេីបដឹងថាជនបង្កអ្នកបើកបរក្នុងស្ថានភាពស្រវឹង ហេីយទុករថយន្តចោល រួចហៅគ្នីគ្នាបេីករថយន្តទំនេីប២គ្រឿងទៀត មកដឹកចេញទៅបាត់ទៀត បន្សល់ទុករថយន្តបង្កនៅកន្លែង
ហេតុការដ៏រន្ធ-ត់នេះកើតឡើងកាលពីម៉ោង១១:២០នាទីយប់ ថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦នេះ នៅចំណុចមុខផ្សារទំនេីប LUCKY ផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ នេះជាដំណឹងបឋមដែលអង្គភាពយេីងខ្ញុំទទួលបាននៅថ្ងៃនេះ






