សូមប្រុងប្រយ័ត្ន! កុំឱ្យក្លាយជាជនរងគ្រោះ ដោយសារកលល្បិច Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំ តាម Facebook
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាថ្មីម្តងទៀតបាន អំពាវនាវឱ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ដើម្បីកុំឱ្យក្លាយជាជនរងគ្រោះ ដោយសារកលល្បិច Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំ តាម Facebook។
ដើម្បីសុវត្ថិភាពហិរញ្ញវត្ថុ និងជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋជនអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំនូវចំណុច «កុំធ្វើ» និង «គួរធ្វើ» ដូចខាងក្រោម៖
*កុំធ្វើដូចនេះ៖
– កុំជឿការផ្សាយផ្ទាល់ (Live) ដែលអះអាងថាសន្យាអាចឈ្នះរង្វាន់ធំ
– កុំផ្ទេរប្រាក់ទៅគណនីដែលមិនបានផ្ទៀងផ្ទាត់
– កុំជឿលើការបង្ហាញមូលប្បទានបត្រក្លែងក្លាយ និងរូបភាពផ្ទេរប្រាក់
– កុំបង់ប្រាក់ ដើម្បីយករង្វាន់ធំ ឬដោះស្រាយបញ្ហាផ្សេងៗ
*គួរធ្វើដូចនេះ៖
– ពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់
– ពិគ្រោះជាមួយមិត្តភក្តិ ឬគ្រួសារ មុននឹងសម្រេចចិត្ត
– រាយការណ៍ទៅសមត្ថកិច្ច ប្រសិនបើមានការសង្ស័យ
ចែករំលែកព័ត៌មាននេះ ដើម្បីការពារដល់អ្នកដទៃ
«សូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា»






