ក្រសួងការងារ ដោះស្រា​យកង្វល់​កម្មក​ររោ​ងចក្រ ជេ អេស ដោ​យជោគ​ជ័យ និង​ឆាប់រ​ហ័ស ខណៈកម្ម​ករវិ​ល​ចូល​ធ្វើការ​វិញ ​ជា​ធម្មតា​

(ភ្នំពេញ)៖ ក្រសួងការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ដោះ​ស្រាយដោ​យ​ជោគ​​ជ័យ និងឆាប់រ​ហ័សនូវ​កង្វ​ល់​រប​ស់​បងប្អូន​កម្មករនិ​យោជិតនៅរោងចក្រ ជេ អេស (JS Leather Collection Phnom Penh Co., Ltd.) ដោយ​ភាគី​ពាក់ព័ន្ធទាំង​អស់បានឈានដ​ល់កិច្ចព្រម​ព្រៀង​រួម បញ្ច​ប់វិវាទកា​រងារ​ដោយសន្តិវិធី ហើយកម្មករ​និ​យោជិត​បានវិលត្រឡប់ចូលបម្រើការងារជាធម្មតាវិញ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
លោក ស៊ុន មេសា អ្នកនាំ​ពាក្យក្រសួង​ការងារ និង​បណ្ដុះ​ប​ណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យដឹង​​ថា ​បងប្អូនកម្មក​រនិយោជិត​បាន​ចូល​បំពេញកា​រងារតាមធម្មតា​វិញនៅព្រឹ​កនេះ បន្ទា​ប់​ពីពួក​គាត់បា​នទទួលយកដំណើ​រកា​រសម្រ​បសម្រួល ដែល​ឈរលើ​គោល​ការណ៍​សន្ទនា ការយោគ​យល់គ្នាទៅ​វិញ​ទៅ​មក ការគោ​រពសិទ្ធិ និងកា​តព្វកិ​ច្ចរបស់​ភាគី​ពាក់ព័​ន្ធ ព្រម​ទាំង​ការអនុ​វត្តស្រប​តាមច្បាប់ និងបទប្ប​ញ្ញ​ត្តិការ​ងារ​ជាធ​រមាន។

You might also like