កម្ពុជា ទទួលបានចំណូលជាង ២០លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៧ខែឆ្នាំ២០២៦ ធ្លាក់ចុះជិត៣០%

(សៀមរាប)៖ កម្ពុជាទទួលបានចំណូលប្រមាណជាង២០លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរចំនួន៤២៨ ២២៣នាក់។ នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ៧ខែ ឆ្នាំ២០២៦នេះ ​ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ២០ ៣២៦ ៩៦៦ដុល្លារ ថយចុះ២៩.០៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន​ ៤២៨ ២២៣នាក់ ថយចុះ៣០.៧៩%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៦ មានចំនួន ៨៥៦ ៤៤៦ដុល្លារ៕

You might also like